ទោះបីជាមិនសូវបានបង្ហាញ ទំរង់លេងល្អតាមការរំពឹងទុកក្តីប៉ុន្តែគេជឿជាក់ថា ការសម្រេចចិត្តចុងក្រោយ ដោយពឺងផ្អែកលើគ្រូបង្វឹករបស់ Barcelona នោះកីឡាករ Raphinha នឹងមិនត្រូវដាក់លក់ចេញពីក្លឹបជាដាច់ខាត។
យោងតាមការចេញផ្សាយរបស់ THe Goal បានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបគឺលោក Xavi នឹងមិនមានផែនការក្នុងការ លក់កីឡាករប្រេស៊ីល រូបនេះចេញឡើយនៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរដែរថា ថ្វីត្បិតតែមិនចង់លក់មិនមែនមានន័យថា គាត់ពេញចិត្តនឹងទំរង់លេងរបស់ Raphinha នោះទេប៉ុន្តែដោយសារតែការទិញកីឡាករ ខ្សែប្រយុទ្ធចំណូលថ្មីមានតម្លៃខ្ពស់ដូច្នេះ ប្រសិនបើមានសំណើរលើសពី ៩០លានផោននោះគ្រូបង្វឹករូបនេះ នឹងចរចាបានភ្លាម៕ ប្រែសម្រួល៖ស៊ុនលី