កីឡា

លោក Pochettino ខកចិត្ត Spurs មិនបានទំនាក់ទំនង

The Goal បានធ្វើការរាយការណ៍ថា គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino កំពុងមានការខកចិត្តយ៉ាងខ្លាំង នៅក្រោយពេល ដែលបានទទួលដំណឹងថា ក្លឹបតោខៀវ Chelsea មិនបានទាក់ទងឬមានបំណងសុំចរចា ជាមួយនឹងគាត់សោះ ដើម្បីតំណែងគ្រូបង្វឹកដែលកំពុងទំនេរ ។

កន្លងមកចុងក្រោយនេះ មានលេចលឺដំណឹងជាច្រើនដង អំពីការវិលត្រឡប់របស់លោក Pochettino ជាមួយនឹង Spurs ក្រោយពេលដែលភាគីទាំងពីរ បានបែងចែកផ្លូវគ្នាម្តង ហើយតាំងតែពីឆ្នាំ២០១៩។

គិតមកទល់ពេលនេះលោក Pochettino នៅតែមានព័ត៌មានចេញផ្សាយ នឹងអាចមកជំនួសតំណែងដែលទំនេរ នៅឡើយចាប់តាំងតែពីការចាកចេញ របស់លោក Antonio Conte ។

ទោះបីជាយ៉ាងយោងតាមការបញ្ជាក់ អ្នកកាសែតម្នាក់ បានអះអាងថា ខ្ញុំគិតថាគាត់គឺជាបេក្ខភាព អទិភាព សម្រាប់ក្លឹប Spurs ហើយកីឡាករទាំងអស់ក៏ដូច្នេះដែរ នឹងពេញចិត្ត ចំពោះការវិលត្រឡប់ប៉ុន្តែរឿងមួយ ដែលកំពុងធ្វើឲ្យខ្ញុំឆ្ងល់ ហើយគ្រូបង្វឹកលោក Pochettino ក៏ខកចិត្តខ្លាំងដែរនោះគឺ មិនមានទំនាក់ទំនងណាមួយ ពីសំណាក់ក្លឹប Spurs នោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top