ភ្នំពេញ៖នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចុះពិនិត្យ ទីលានប្រកួតកីឡាប្រដាល់គុនខ្មែរ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។
សម្រាប់ប្រភេទកីឡាប្រដាល់គុនខ្មែរ មានប្រទេសចូលរួមប្រហែល ៧ ប្រទេសក្នុងចំណោមប្រទេសទំាង១១ នៅតំបន់អាស៊ីអាគ្នេយ៍ នេះជាការប្រកួតច្រើនជាងការ រំពឹងទុករបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា SEA GAMES ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នេះប្រទេសកម្ពុជា។
លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទីប្រឹក្សាជាន់ខ្ពស់នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចុះពិនិត្យទីលាន ប្រកួតកីឡាប្រដាល់គុនខ្មែរ ដើម្បីឲ្យដឹងច្បាស់នូវចំណុចសំខាន់នៅទីលាន ក្នុងការរៀបចំឲ្យបានល្អប្រសើរ។
លោកប្រធានសហព័ន្ធបានបន្តថា ជាពិសេសនោះ កន្លែងបំពាក់មេដាយជូនក្រុមកីឡាករ-កីឡាការិនី និងកន្លែងបំហូតទង់ជាតិប្រទេសនីមួយៗ ដែលក្រុមកីឡាករ-កីឡាការិនីដណ្តើមមេដាយមាស ជូនប្រទេសជាភ្ញៀវ ដែលជាការស្វាគមន៍ឲ្យកក់ក្តៅ។ ដោយ៖លី ភីលីព
សកម្មភាពទំាងនេះបានយល់ជ្រួតជ្រាប ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងារត្រៀមរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ៕ ដោយ៖លី ភីលីព




