កីឡា

សហព័ន្ធដាក់ពាក្យស្លោកមួយថា “ជិះកង់ដើម្បីទំាងអស់គ្នា” ក្រោមប្រធានបទ ប្រជាជនម្នាក់ កង់មួយគ្រឿងឆ្ពោះទៅកីឡា SEA Games ២០២៣

ខេត្តសៀមរាប៖ លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធកីឡា ទោចក្រយានកម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធពិកសប្បាយរីករាយដែលបានចូលរួម ពិធីរត់ភ្លើងគប់ក្នុងនាមម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (12th ASEAN Para Games) ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ។

លោកបានបន្តថា ក្នុងនោះសហព័ន្ធក៏មានកីឡាករ ជិះកង់អបអរសាទរដែរ ដោយក្រុមរបស់យើងបានចាប់ផ្តើមជិះពីភ្នំពេញ តាមបណ្តាលខេត្តជុំវិញបឹងទន្លេសាប មកដល់ថ្ងៃនេះក្រុមយើងមកដល់ខេត្តសៀម ។ រដ្ឋបាលខេត្តសៀមរាបដឹកនាំ និងសម្របសម្រួលដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងលោក ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្តទទួលព្រះអគ្គិជ័យកីឡា ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងបានធ្វើពិធីដង្ហែមកកាន់ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានបន្ថែមទៀតថា ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ មានសិស្សានុសិស្សនិងបងប្អូន ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដោយឈរអមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធមក្នុងការទទួលព្រះអគ្គិជ័យកីឡានេះ។

នារសៀលម៉ោងនឹងមានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅឯកត្តម ទៀ សីហា អភិបាលខេត្ត ដែលរៀបចំនៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប ព្រមទាំងដង្ហែទៅរក្សាទុកនៅវត្តរាជបូណ៌ លុះព្រឹកឡើងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ។

លោកអគ្គលេខាធិការបានប្រាប់ទៀតថា នឹងបន្តទៅភ្នំពេញដើម្បី អបអរសាទរពិធីបើកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ។

ជាមួយគ្នាផងដែរ សម្រាប់សហព័ន្ធយើងមានពាក្យស្លោកថា “ជិះកង់ដើម្បីទំាងអស់គ្នា” ក្រោមប្រធានបទ ប្រជាជនម្នាក់ កង់មួយគ្រឿងឆ្ពោះទៅកីឡា SEA Games ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top