កីឡា

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដណ្តើមមេដាយមាស ១៤ គ្រឿងក្នុងព្រឹត្តិការណ៍ SEA Games ២០២៣

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ របស់កម្ពុជា ដណ្តើមមេដាយមាសចំនួន ១៤ គ្រឿង ខណៈសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាឈរលំដាប់លេខ២ ដោយមានមេដាយមាស ១០ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម ២០២៣ លើកទី៣២ (SEA Games ២០២៣ ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣នេះ ក្នុងចំណោមមេដាយមាសកម្ពុជាចំនួន ៨១ គ្រឿង។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដណ្តើមមេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាឈរលំដាប់លេខ២ ដណ្តើមមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដណ្តើមមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងសហព័ន្ធកីឡាឃីកបុកស៊ីង កម្ពុជាដណ្តើមមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។

ចំពោះសហព័ន្ធកីឡាចំបាប់ កម្ពុជាដណ្តើមមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១១ គ្រឿង សហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជាដណ្តើមមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង សហព័ន្ធកីឡាជឺជិតស៊ី កម្ពុជាដណ្តើមមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងសហព័ន្ធកីឡាអេឡិចត្រូនិក កម្ពុជាដណ្តើមមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ចំណែកសហព័ន្ធកីឡាគ្រីឃីត កម្ពុជាដណ្តើមមេដាយមាស ៣ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង សហព័ន្ធកីឡា អានីស កម្ពុជាដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ខេមរសហព័ន្ធកីឡាតេក្វាន់ដូដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១១ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង និងសហព័ន្ធកីឡាទូកប្រពៃណីដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង។

ដោយឡែកសហព័ន្ធខ្មែរ កីឡាហែលទឹក ដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ៕ ដោយ៖លី ភីលីព

Most Popular

To Top