កីឡា

Arsenal ពិចារណាខ្សែប្រយុទ្ធ Torino ម្នាក់ក្នុងតម្លៃធូរថ្លៃ

យោងតាមការចេញផ្សាយរបស់ The La Repubblica បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Antonio Sanabria ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Torino ពេលនេះកំពុងទាក់ទាញក្លឹបជាច្រើននៅអឺរ៉ុប ដែលក្នុងនោះសូម្បីតែកាំភ្លើងធំ Arsenal ។

កាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ និងទាក់ចិត្តទាក់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹងកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះដោយរដូវកាលកន្លងមកនេះ គាត់អាចរកបានគ្រាប់បាល់ចំនួន១២ និងជួយមិត្តរួមក្រុមបាន៣គ្រាប់ផងដែរ។

ទោះបីជាយ៉ាងណាក្តីកំពុងចរចា ជាមួយនឹងក្លឹបអ៊ីតាលីជាមួយ នឹងតម្លៃចរចាដែលល្អបំផុតត្រឹមតែ ២៥លានអឺរ៉ូប៉ុណ្ណោះខណៈដែលពេលនេះក្លឹប​ AC Milan និង Napoli ផងក៏ចាប់អារម្មណ៍ខ្លាំងជា មួយនឹងកុងត្រាកីឡាកររូពនេះដូចគ្នាដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top