កីឡា

Real Madrid ចង់ដោះដូរកីឡាករ ខ្សែការពារ Robertson

កីឡាករខ្សែការពារកណ្តាល Andrew Robertson នៅរដូវក្តៅនេះ ត្រូវបានក្លឹបហង្សក្រហម Liverpool បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករដែលអាចលក់ចេញទាំងគួរ ឲ្យភ្ញាក់ផ្អើលហើយក្នុងនោះ Real Madrid ទំនងជាគោលដៅបន្ទាប់។

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរូបនេះបានក្លាយទៅ ជាគោលដៅរបស់ Real Madrid ក្រោយពេលដែលក្លឹបយក្សអេស្បាញមួយនេះ បានបាត់បង់វត្តមានរបស់កីឡាករ Ferland Mendy ដែលកំពុងទទួលរងរបួស និងត្រូវសម្រាករយៈពេលវែង។

ទោះបីជាយ៉ាងណាក្តីកុងត្រា របស់កីឡាករខ្សែការពារ Robertson រូបនេះនឹងមានបន្តរហូតដល់ឆ្នាំ២០២៦ ដែលមានន័យថាក្លឹបអេស្បាញត្រូវការ ចំណាយលុយយ៉ាងហោចណាស់៤០លានផោន ទើបអាចឲ្យគាត់ចាកចេញពីអង់គ្លេសបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top