កីឡា

De Bruyne បន្ត​របួស​ហើយអាក់​ខាន​លេង ២ ប្រកួត​ជាប់​គ្នា

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne នៅ​បន្ត​មាន​របួស​ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​កីឡាករ ​បែលហ្សិក​រូប​នេះ​អាក់​ខាន​លេង ២ ប្រកួត​ជាប់​គ្នា។

De Bruyne បាន​រង​របួស​ជើង​ក្នុង​អំឡុង​ពេល​ប្រកួត​ដែល Manchester City យក​ឈ្នះ Arsenal ៤-១ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ។

តាំង​ពី​ពេល​នោះ​មក ខ្សែ​បម្រើ​ប្រយុទ្ធ​បាន​អវត្តមាន ​ក្នុង​ការ​ប្រកួត​ជាមួយ Fulham និង​ចុង​ក្រោយ​ជាមួយ West Ham កាល​ពី​រំលង​អាធ្រាត្រ​ថ្ងៃ​នេះ។

អ្នក​ចាត់​ការ Man City លោក Pep Guardiola បាន​និយាយ​ថា ជើង​របស់​ De Bruyne អាច​ដើរ​វិញ​បាន​ហើយ តែ​កីឡាករ​រូប​នេះ​មិន​បាន​មក​ចូល​រួម​ហាត់​ជាមួយ​ក្រុម​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

អវត្តមាន​របស់​កីឡាករ​បង្គោល De Bruyne បាន​កើត​ឡើង​ស្រប​ពេល​ដែល​ Man City ត្រូវ​ត្រៀម​ខ្លួន​ទៅ​ប៉ះ​ជាមួយ Real Madrid ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL នា​សប្ដាហ៍​ក្រោយ ហើយក្លឹបក៏ស្ថិតក្នុងដំណាក់កាល ប្រជែងយ៉ាងស្វិតស្វាញ​ជាមួយ Arsenal ដើម្បីដណ្ដើមពាន Premier League។

De Bruyne បាន​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ Man City ក្នុង​រដូវ​កាល​នេះ។​

កីឡាករ​លេង​ជាង ៤០ ប្រកួត ហើយ​ស៊ុត​ចូល ៩ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូលប្រមាណ ២០ ដង៕ ប្រភព៖Sabay

Most Popular

To Top