កីឡា

De Bruyne ត្រូវខកខាន៣ប្រកួត ដោយសារវិជ្ជមានកូវីដ

កីឡាករឆ្នើមប៊ែលហ្ស៊ិក Kevin De Bruyne កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ ហើយកំពុងត្រូវបានដាក់ខ្លួនឲ្យដាច់ដោយឡែក រយៈពេលរហូតទៅដល់ ១០ថ្ងៃដើម្បីព្យាបាល។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយ ក្លឹបបានបន្ថែមទៀតថាកីឡាកររូបនេះនឹងត្រូវខកខាន ការប្រកួតរបស់ក្រុមរយៈពេល៣ប្រកួតនាពេលខាងមុខដែលក្នុងនោះមានដូចជាការប្រកួតប៉ះនឹងក្រុម Everton ប៉ះនឹងក្រុម PSG និងប៉ះក្រុម West Ham។

គួរឲ្យដឹងដែរថា De Bruyne បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ នៅបន្ទាប់ពីការប្រកួតជម្រុះ World Cup ប៉នឹងក្រុមជម្រើសជាតិវេលនៅក្នុងទីក្រុង Cardiff នឹងទទួលបានលទ្ធផល១ស្មើកាលពី ថ្ងៃអង្គារកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top