កីឡា

Man UTD ដាក់ផែនការ តម្លៃ៦០លានផោន ដោយមានទាំងការផ្លាស់ប្តូរ ទំរង់លេង របស់ Cavani

The Mirror នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ Edinson Cavani នឹងអាចក្លាយទៅជាកីឡាករ ជំនួសឲ្យតំណែងសំខាន់មួយ របស់ក្រុមពេលដែលនឹងអវត្តមានរបស់កីឡាករបារាំងPaul Pogba ដែលជាផ្នែកមួយដ៏សំខាន់ នៃផែនការខែមករានេះ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបបានត្រៀមផែនការតម្លៃ៦០លានផោនរួចមកហើយផងដែរ ដើម្បីនាំយកកីឡាករមួយចំនួនដូចជា Federico Valverde ពីក្លឹប Real Madrid ដែលនេះមានន័យថាក្រុមគឺបានត្រៀមខ្លួន រួចទៅហើយសម្រាប់ការបាត់បង់កីឡាករ Pogba។

គួរឲ្យដឹងដែរកាលពីរដូវក្តៅកន្លងទៅនេះក្លឹប បានបរាជ័យក្នុងការនាំយកកីឡាករ Edouardo Camavinga និងកីឡាករ Declan Rice មករួមក្លឹបផងខណៈដែលទំរង់លេងបច្ចុប្បន្នសម្រាប់ Fred និង McTominay ហាក់ដូចជាមិនសូវទទួលបាន លទ្ធផលល្អសោះដែលទាមទារក្រុមត្រូវតែផ្លាស់ប្តុរទំរង់៕

ប្រែសម្រួល៖ស៊ុនលី
https://www.mirror.co.uk/sport/football/transfer-news/man-utd-transfer-news-valverde-25503035

Most Popular

To Top