អតីតកីឡាករខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal កីឡាករ Lacazette បន្ទាប់ពីបានក្លាយជាកីឡាករ គ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំ ២០២២បានត្រឡប់មករកទំរង់លេងឆ្នើម របស់ខ្លួនវិញហើយនៅរដូវកាលនេះ។
Lacazette បានចូលរួមជាមួយនឹងក្លឹប Lyon និងរកបានគ្រាប់បាល់ដល់ទៅ ២៤គ្រាប់ហើយចាប់តាំងតែពីដើមរដូវកាលមក និងជាចំនួនគ្រាប់ដែលលើសកីឡាករខ្សែប្រយុទ្ធ Mbappe ទៀតផង។
គ្រាប់បាល់ដ៏ច្រើនដែលគេសង្កេតឃើញថា មានការកើនឡើងចុងក្រោយតាមរយៈការ ប្រកួតរវាងក្រុម Lyon និងក្រុម Montpellier ដោយក្នុងនោះ Lacazette អាចរកបានទៅដល់ ៤គ្រាប់ម្នាក់ឯងនិងគ្រាប់បាល់ត្រឡប់មកវិញជួយឲ្យ Lyon យកបាន៣ពិន្ទុផងដែរ៕ប្រែសម្រួល៖ស៊ុនលី

