កីឡា

Chelsea សម្លឹងឃើញខ្សែប្រយុទ្ធម្នាក់ ដើម្បីជួយដោះស្រាយបញ្ហាជួរមុខ

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងស្ថិតនៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីអាចស្វែងរកបានកីឡាករខ្សែប្រយុទ្ធម្នាក់ បន្ថែមទៀតមកជួយក្រុមក្នុងការ ត្រៀមខ្លួននៅរដូវកាលក្រោយ។

យោងតាមការបញ្ជាក់ដោយប្រភពដដែលបានបន្តទៀតថា ក្នុងនោះកីឡាករគោលដៅម្នាក់របស់ក្លឹបគឺកីឡាករ Ivan Toney នឹងអាចក្លាយទៅជាកីឡាករដ៏៏មានសក្តានុពលបំផុត សម្រាប់ក្លឹបក្នុងការជួយ ដោះស្រាយបញ្ហាចំពោះមុខភាព ខ្សត់ខ្សោយគ្រាប់បាល់បញ្ចូលទីក្នុងតំបន់ជួរមុខ។

រដូវកាលនេះកីឡាករ Toney បានបង្ហាញទំរង់លេងយ៉ាងល្អដោយ អាចរកគ្រាប់បាល់យ៉ាងច្រើនជូនក្រុមហើយក្នុងនោះ ក៏កំពុងស្ថិតនៅក្នុងបញ្ជីដែលរកគ្រាប់បាល់បានច្រើនជាងគេទី ៣ក្នុងលីគកំពូលអង់គ្លេស ផងដែរបន្ទាប់ពីកីឡាករ Haaland និង Kane៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top