ក្លឹបយក្សអ្នកមានរបស់បារាំង PSG កំពុងដែលបានដាក់គោលដៅជាមួយនឹងកីឡាករ Bernardo Silva ហើយដើម្បិអាចមកជំនួសតំណែងរបស់កីឡាករ Lionel Messi ដែលបច្ចុប្បន្នកំពុងមានលេច ឬអំពីដំណឹងនៃការចាកចេញពីបារាំង។
PSG នៅរដូវក្តៅនេះនឹងចាប់ផ្តើមធ្វើការងារ យ៉ាងឆាប់រហ័សបំផុតមុនការសម្រេចចិត្តរបស់ Silva និងការសម្រេចចិត្តរបស់ក្លឹប Man City ពីព្រោះថាគ្រូបង្វឹកលោក Pep Guardiola របស់ Man City ក៏មិនទាន់មានបំណងក្នុងការលក់កីឡាករប៉ទុយហ្គាល់ រូបនេះចេញនៅឡើយដែរ។
គួរឲ្យដឹងដែរថាមួយរយៈនេះទំនាក់ទំនងរវាងកីឡាករ Messi ជាមួយនឹងក្លឹប PSG និងជាពិសេសអ្នកគាំទ្រក្លឹបហាក់ ដូចជាមិនសូវមានភាពល្អប្រសើរវិញ នៅឡើយចាប់តាំងតែពីពេលដែលកីឡាកររូបនេះ បានល្មើសគោលការណ៍ក្លឹបទៅដើរលេងនៅអារ៉ាប់ ជាមួយនឹងគ្រួសារនាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី