កីឡា

Totti មានជំនឿចិត្តអាចចរចា Mourinho ឲ្យបន្តនៅជាមួយនឹង Roma

វិរៈបុរសក្លឹបលោក Francesco Totti បានលើកឡើងថា គាត់អាចមានលទ្ធភាពក្នុងការ បញ្ចុះបញ្ចូលគ្រូបង្វឹកលោក Jose Mourinho ឲ្យបន្តរស់នៅជាមួយនឹងក្លឹប Roma ខណៈបច្ចុប្បន្នមានដំណឹងលេចឬអំពីការផ្ទេរទៅចូលរួមជាមួយនឹង PSG។

លោក Totti ដែលបានចំណាយពេលស្ទើរតែ ២៤ឆ្នាំក្នុងអាជីពបាល់ទាត់ជាមួយនឹងក្លឹប Roma នោះមានទំនុកចិត្តខ្លាំងថា លោកអាចរារាំងលោក Mourinho មិនអាចឲ្យសម្រេចចិត្តទៅចូលរួមជាមួយនឹង PSG នោះឡើយហើយជឿជាក់ថា ការចរចាគ្នានឹងអាចធ្វើឡើងនៅរដូវក្តៅនេះ។

អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និងក្លឹបយក្សអេស្បាញ Real Madrid រូបនេះបានជួយឲ្យ Roma មានទំរង់លេងល្អខ្លាំងជាងមុននិងអាចលើកពានរង្វាន់ ដែលេក្លឹបខកខានជាច្រើនឆ្នាំប៉ុន្តែប៉ុន្មានសប្តាហ៍នេះចុងក្រោយនេះ បែរជាមានលេចឬព័ត៌មានអំពីការចាកចេញ ទៅចូលរួមជាមួយនឹង PSG វិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top