ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយជូនក្រុមកីឡាករ កីឡាការិនីដែលទទួលបានជ័យលាភី លើការប្រកួតកីឡាបាល់ទឹក(Water Polo) ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបានប្រព្រឹត្តទៅនៅទីលានអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមជម្រាបជូនថា ចំពោះវិញ្ញាសាបាល់ទឹកផ្នែកនារី មេដាយមាសបានទៅលើ ក្រុមជម្រើសជាតិថៃ មេដាយប្រាក់បានទៅលើ ក្រុមជម្រើសជាតិសិង្ហបុរី និងមេដាយសំរឹទ្ធបានទៅលើ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។
ដោយឡែកវិញ្ញាសាបាល់ទឹកផ្នែកបុរសវិញ មេដាយមាសបានទៅលើ ក្រុមជម្រើសជាតិសិង្ហបុរី មេដាយប្រាក់បានទៅលើ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងមេដាយសំរឹទ្ធបានទៅលើ ក្រុមជម្រើសជាតិថៃ៕




