កីឡា

Mount នឹងចាកចេញទោះ បីជាមានការមកដល់របស់គ្រូបង្វឹកថ្មី

ការមកដល់របស់គ្រូបង្វឹកថ្មីលោក Mauricio Pochettino ជាមួយនឹងក្លឹបតោខៀវ Chelsea ហាក់ដូចជាមានសភាពយឺតយ៉ាវ បន្តិចក្នុងការជួយសង្គ្រោះកុងត្រា រវាងក្លឹបនិងកីឡាករអង់គ្លេស Mason Mount។

កីឡាករខ្សែបម្រើរូបនេះត្រូវបានគេជឿជាក់ថា នឹងត្រូវចាកចេញពីក្លឹបដែលធ្លាប់រស់នៅជាមួយគ្នាអស់រយៈពេល ១៨ឆ្នាំនេះហើយក្រោយទំនាក់ទំនងរវាង ភាគីទាំងពីរហាក់ដូចជាមានភាពធ្លាក់ចុះខ្លាំង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

គួរឲ្យដឹងដែរថាកីឡាករ Mount រូបនេះត្រូវបានផ្តល់កុងត្រាដែលមានរយៈពេល ១ឆ្នាំទៀតជាមួយនឹងក្លឹបតាំងតែពិខែកុម្ភៈ ប៉ុន្តែត្រូវបានកីឡាករបដិសេធមិនបន្តឡើយ ហើយមកទល់ពេលនេះក៏នៅតែ មិនទាន់ធ្វើការពិភាក្សាគ្នាសាជាថ្មីឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top