កីឡា

Newcastle ចាប់អារម្មណ៍កុងត្រារបស់ Mason Mount

The Daily Mail ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ្នកមានថ្មី Newcastle បានបង្ហាញចំណាប់អារម្មណ៍ ចំពោះកីឡាករមិនសូវបានបង្ហាញទំរង់លេងល្អនៅ Chelsea ម្នាក់មករួមក្លឹបនារដូវកាលក្រោយ។

ប្រភពដដែលបានឲ្យដឹងដែរថាក្រៅតែពី Newcastle ហើយនោះសូម្បីតែក្លឹបហង្សក្រហម Liverpool ក៏បានបង្ហាញ ចំណាប់ អារម្មណ៍ចំពោះកីឡាករ Mason Mount ផងដែរ។

ទោះបីជាបានបង្ហាញទំរង់លេងយ៉ាងល្អកាលពីរដូវកាល ២០២១-២០២២ ក្តីប៉ុន្តែមកដល់រដូវកាលចុងក្រោយនេះ ទំរង់លេងរបស់ Mount ហាក់ដូចជាមិនសូវបានដូចការរំពឹងទុកឡើយហើយ មកដល់ពេលនេះកុងត្រាថ្មីគាត់ក៏ មិនទាន់បានចរចាគ្នាជាមួយនឹងក្លឹបឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top