កីឡា

Chelsea កំពុងព្យាយាមបន្តកុងត្រាថ្មីឲ្យ Mason

The Mirror ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាម្ចាស់ក្លឹបតោខៀវ Chelsea ថ្មីលោក Todd Boehly ត្រូវបានគេជឿជាក់ថាកំពុងចូលរួមធ្វើការដោយផ្ទាល់ដើម្បីអាចធ្វើយ៉ាងណាក្នុងការបន្ត កុងត្រាថ្មីឲ្យកីឡាករ Mason Mount ដែលកំពុងខិតជិតដល់ទីបញ្ចប់ទៅហើយនោះ។

ប្រធានក្លឹបរូបនេះត្រូវបានបង្ហោះដោយភ្នាក់ងារកីឡាករដ៏ល្បីលោក Fabrizio Romano ថា៖កិច្ចពិភាក្សាគ្នាត្រូវបានធ្វើឡើងអស់រយៈពេលជាយូរមកហើយហើយបច្ចុប្បន្នលោកកំពុងរងចាំកុងត្រាដែលក្លឹបបានរៀបចំ រួចរាល់ដើម្បី ចុះហត្ថលេខាខណៈដែលការចរចាជាមួយនឹងកីឡាករនៅសល់លក្ខខណ្ឌមួយចំនួនទៀត។

Chelsea រដូវកាលនេះហាក់ដូចជាមិនទាន់មានសន្ទុះ ខ្លាំងគួរឲ្យចាប់អារម្មណ៍ក្តីប៉ុន្តែទំរង់លេងនៅ ក្នុងលីគកំពូលអង់គ្លេសក៏មិនទាន់ធ្លាក់ខ្លាំងនោះ ដែរដោយការប្រកួត៦ប្រកួត កន្លងមករកបាន១០ពិន្ទុកំពុងឈរនៅលេខរៀងទី ៦ នៅឡើយពីក្រោមបិសាចក្រហម Man UTD ដែលកំពុងមាន១២ពិន្ទុ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top