កីឡា

កីឡាកររុស្សី Zakharyan បន្តក្តីសង្ឃឹមថានឹងអាចចូលរួម Chelsea

កីឡាករឆ្នើមរបស់ក្លឹប Dynamo Moscow មានវ័យទើបតែ១៩ឆ្នាំ Arsen Zakharyan នៅសប្តាហ៍នេះបានអះអាងថាខ្លួនពិតជាបានទទួលសំណើរមួយពីក្លឹបតោខៀវ Chelsea ពិតប្រាកដ មែនហើយទោះបីជាមិនបាន ជោគជ័យតែសង្ឃឹមថានឹងនៅតែមាន ឱកាសក្នុងខែមករាខាងមុខ។

បញ្ហាបច្ចេកទេសមួយចំនួនព្រមទាំងលក្ខខណ្ឌមួយចំនួនត្រូវបានរារាំងចំពោះកិច្ចការងារដោះដូរទាំងដែលកីឡាករគឺបានបញ្ជាក់ហើយថាបានព្រមព្រៀងរួចរាល់ដើម្បីចូលរួមជាមួយនឹង Stamford Bridge
ក្តីដោយគាត់បាននិយាយថា៖តើខ្ញុំបដិសេធម៉េចនឹងកើតទៅខ្ញុំបានយល់ព្រមរួចរាល់ហើយតែរដូវក្តៅនេះមិនអាចទៅរួចសង្ឃឹមថានៅខែមករាខាងមុខ។

រដូវក្តៅនេះក្លឹបបាននាំចូលកីឡាករឆ្នើមៗជាច្រើនរួចមកហើយរូមទាំង Aubameyang, Sterling, Cucrella , Fofana និង Koulibaly ផងប៉ុន្តែបំនងចង់បានកីឡាកររុស្សីរូបនេះជួបបញ្ហា ចោទដ៏ធំមួយនៅពីក្រោយគឺជាការដោះ ដូរកីឡាករជនជាតិរុស្សីខណៈដែលអ៊ុយក្រែន កំពុងរងការលុកលុយពីរុស្សីនៅឡើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top