កីឡា

James បន្តកុងត្រាថ្មីរយៈពេលវែង ដល់ឆ្នាំ២០២៧

កីឡាករខ្សែការពារឆ្នើមរបស់តោខៀវ Chelsea កីឡាករ Reece James ក្រោយមានព័ត៌មានចចាមអារ៉ាម អំពីការចាកចេញទៅចូលរួមជាមួយនឹង Real Madrid រួចមកទីបំផុតនៅសប្តាហ៍នេះ ត្រូវបានគេដឹងថា បានសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេល៥ឆ្នាំហើយ ជាមួយនឹងក្លឹប។

ខ្សែការពារស្លាបជនជាតិអង់គ្លេសរូបនេះ នឹងបន្តកុងត្រាជាមួយនឹង Chelsea រហូតដល់ឆ្នាំ២០២៧ និងបានក្លាយទៅជាកីឡាករដ៏សំខាន់ របស់លោក Thomas Tuchel សម្រាប់រដូវកាលថ្មីនេះ និងផែនការក្នុងឆ្នាំជាបន្តបន្ទាប់ផងដែរ។

កីឡាករវ័យ២២ឆ្នាំរូបនេះ គឺជាថ្នាលយុវជនដុះចេញពីឈុតវ័យក្មេង របស់ក្លឹបជាច្រើនឆ្នាំមកហើយ មុនពេលដែលអាចបង្ហាញខ្លួន ឲ្យឈុតធំហើយជឿជាក់ថា ក៏នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមក្រុមជម្រើសជាតិអង់គ្លេស ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសកាតាឆ្នាំនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top