កីឡា

Asensio ត្រូវបានផ្តល់កុងត្រា​ ទៅឲ្យ Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid តាំងតែពីដើមរដូវក្តៅបានព្យាយាម ក្នុងការបញ្ចេញកីឡាករឆ្នើម Marco Asensio ប៉ុន្តែលទ្ធផលបានត្រឹមបរាជ័យប៉ុណ្ណោះ។

កីឡាករអេស្បាញរូបនេះ ត្រូវបានក្លឹបដាក់សំណើរចរចាផ្តល់កុងត្រា ទៅឲ្យក្លឹបជាច្រើនបូករួមទាំងកាំភ្លើងធំ Arsenal ផង Newcastle ផងនិង AT Madrid ផងប៉ុន្តែនៅតែមិនទទួលបាន ជោគជ័យឡើយដោយសារតែ មិនមានក្លឹបណាចាប់អារម្មណ៍ឡើយ។

ក្នុងនោះផងដែរកីឡាករផ្ទាល់ ក៏បានបដិសេធមិនព្រមចូលរួម ជាមួយនឹងក្លឹបទាំងនោះផងដែរ ហើយចុងក្រោយកីឡាករក៏ត្រូវបានដាក់សំណើរ ផ្តល់ទៅឲ្យបិសាចក្រហម Man UTD ផងដែរ ប៉ុន្តែត្រូវបានគ្រូបង្វឹកលោក Erik ten Hag បដិសេធមិនទទួលយកដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top