កីឡា

Bayern ចង់បញ្ជូន Cancelo ត្រឡប់ទៅ Man City វិញ

យោងតាមការចេញផ្សាយរបស់ The Calciomercato នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានបង្ហាញអំពីផែនការក្នុងការ បញ្ជូនកីឡាករខ្សែការពារ Joao Cancelo ត្រឡប់ទៅអង់គ្លេសជាមួយនឹង Man City។

ការបង្ហើបអំពីផែនការនេះធ្វើឡើង ក្រោយពេលដែលកីឡាកររូបនេះ បានបង្ហាញខ្លួនក្នុងលក្ខខណ្ឌខ្ចីជើងបានត្រឹមរយៈ ពេលមួយរដូវកាលប៉ុណ្ណោះដោយក្នុងនោះគេជឿជាក់ថា Bayern មិនមានបំណងចង់ទិញកីឡាកររូបនេះ ដាច់ពីអង់គ្លេស ឡើយ។

ពេលវេលារបស់ Cancelo មិនដូចទៅនឹងការរំពឹងទុករបស់កីឡាករឡើយហើយ ជឿជាក់ថាការត្រឡប់មកកាន់ ទឹកដីអង់គ្លេស វិញក៏មិនមានឱកាសបង្ហាញខ្លួនក្នុងការ ប្រកួតទៀតឡើយពីព្រោះថា គ្រូបង្វឹករបស់លោក Pep បានត្រៀមការងារថ្មីដោយមិនមានវត្តមានរបស់គាត់ទៅហើយដែលមានន័យថា Cancelo នឹងអាចលក់ចេញទៅ ឲ្យក្លឹបថ្មីជាមិនខាននៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top