កីឡា

Man UTD គ្រោងចាយលុយដល់១១៥លានផោន ដើម្បីកីឡាករម្នាក់របស់ Real Madrid

The Fichajes នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួចរាល់ហើយក្នុងការចំណាយ លុយដល់ទៅ១១៥លានផោនឬប្រមាណជា១៣០ដុល្លារដើម្បីចរចាកីឡាករ Eduardo Camavinga ។

កីឡាករ Camavinga ក្នុងពេលបច្ចុប្បន្នជាមួយនឹងក្លឹប Real Madrid កំពុងតែម្តងឡើងម្តងចុះមិនស្ថិតស្ថេរ នៅឡើយ ជាពិសេសចំពោះតំណែង១១នាក់ ដំបូងហើយទោះបីជាបានជួយក្លឹប លើកពានរង្វាន់ Champions League កាលពីរដូវកាលមុនក្តី។

Man UTD បច្ចុប្បន្នមានទំរង់លេងប្រែប្រួលខ្លាំងក្រោយ វត្តមានរបស់គ្រូបង្វឹកថ្មីលោក Ten Hag ដែល ជាកត្តាទាក់ទាញ យ៉ាងធំសម្រាប់កីឡាករល្បីៗ ហើយជាពិសេសខណៈដែលកំពុងប្រកាសលក់រក អ្នកវិនិយោគថ្មីផង នោះគេជឿជាក់ថាក្លឹប នឹងមិនខ្វះលុយដើម្បីចំណាយទៅលើ Camavinga ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top