កីឡា

Man UTD ចង់ចាយលុយ៣០លានផោនទិញ Kovacic

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងស្ថិតនៅក្នុងបញ្ជីកីឡាករសម្រាប់ត្រៀម ដោះដូរនារដូវក្តៅខាងមុខនេះដើម្បីពង្រឹង ក្រុមបន្ថែមទៀតត្រៀមរដូវកាលក្រោយ។

ក្នុងនោះ The Football Insider បានសរសេរថាក្លឹបបិសាចក្រហម Man UTD កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើ Mateo Kovacic ដែលមានតម្លៃខ្លួនប្រមាណជា៣០លានផោន។

កុងត្រារបស់ Kovacic នឹងត្រូវផុតកំណត់ជាមួយនឹងក្លឹប នារដូវកាលក្រោយនេះហើយប៉ុន្តែជឿជាក់ថា Chelsea នឹងមិនទុកឲ្យកីឡាកររូបនេះចាកចេញ ដោយមិនមានតម្លៃខ្លួនឡើយហើយក៏ កំពុងពិចារណាតម្លៃខ្លួនកម្រិតនេះជាមួយនឹង Man UTD ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top