ទីបំផុតផែនការរបស់ក្លឹបហង្សក្រហម Liverpool ក្នុងការរំដោះខ្លួនចេញពីកីឡាករចាស់ៗ មួយចំនួនគឺធ្វើបានជោគជ័យហើយក្រោយពេលដែលក្លឹប បានប្រកាសកាលពីថ្ងៃពុធម្សិលមិញនេះថា កីឡាករ៤នាក់គឺបានសម្រេចចិត្តចាកចេញពីក្លឹបហើយ។
ការប្រកាសរបស់ក្លឹបនោះគេសង្កេតឃើញមានដូចជាកីឡាករ Alex Oxlade Chamberlain កីឡាករ Naby Keita កីឡាករ James Milner និងកីឡាករ Robert Fimirno ផងគឺអាចរកក្លឹបថ្មីបានហើយនឹងចាកចេញពី Anfield នៅរដូវក្តៅនេះ។
ក្រៅតែពីកីឡាករ Milner ដែលច្បាស់នឹងទៅចូលរួមជាមួយនឹងក្លឹប Brighton នោះគេមិនទាន់ច្បាស់ ជាមួយនឹងកីឡាករ ៣នាក់ផ្សេងទៀតនៅឡើយប៉ុន្តែសង្ស័យថា មានក្លឹបដូចជា Aston Villa ជាដើមបានចរចាកីឡាករ ក្នុងចំណោមនោះរួចរាល់ហើយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី