មួយរយៈនេះកីឡាករប្រេស៊ីល Vinicuis ហាក់ដូចជាសំបូរព័ត៌មានយ៉ាងខ្លាំង ជាមួយនឹងបណ្តាញចុះផ្សាយជាច្រើនទាំងបញ្ហារើសអើងផងនិង បញ្ហាដោះដូរកីឡាករសម្រាប់រដូវក្តៅផង។
ចុងក្រោយនេះក្លឹបតោខៀវ Chelsea បានបង្ហាញផែនការដ៏ធំមួយ ដើម្បីចំណាយលុយមួយចំនួនធំក្នុងការចរចាជាមួយនឹងកីឡាករប្រេស៊ីលកំពុងឡើងជើងខ្លាំងរូបនេះ ដោយក្នុងនោះទោះបីដឹងហើយថា Real Madrid គ្មានផែនការបែកផ្លូវគ្នាក្តី។
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអង់គ្លេសទើបតែផ្លាស់ប្តូរម្ចាស់ក្លឹបថ្មីមួយនេះហ៊ាននឹងចំណាយលុយដល់ទៅ១៥០លានផោនដើម្បីធ្វើការចរចា ជាមួយនឹងក្លឹបសង្ឃឹមថានឹងអាចផ្លាស់ប្តូរទំរង់លេងនៅរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី