កីឡា

Messi បំបែកកំណត់ត្រារបស់ CR7 ស៊ុតបញ្ជូលទីនៅលីគអឺរ៉ុបច្រើនបំផុត

ប្រកួតក្នុងលីគយប់មិញនេះកីឡាករ Messi ថ្វីត្បិតតែមិនអាចជួយឲ្យ PSG យកបាន៣ពិន្ទុក៏ពិតមែនប៉ុន្តែមួយគ្រាប់ របស់គាត់អាចរក្សាពិន្ទុរបស់ក្រុមសម្រាប់សប្តាហ៍នេះ ក្នុងលទ្ធផល១ស្មើ។

ទោះបីជាយ៉ាងណាក្តីសម្រាប់ កីឡាករវិញគ្រាប់បាល់នេះបានជួយឲ្យ Messi អាចបំបែកកំណត់ត្រារបស់កីឡាករ CR7 នៅក្នុងបាល់ទាត់លីគអឹរ៉ុប ទាំង៥ដោយអាចស៊ុតបានគ្រាប់បាល់ទៅ៤៩៦ខណៈដែល CR7 ដែលបានចាកចេញពីអឺរ៉ុប ហើយនោះគឺមានគ្រាប់បាល់ត្រឹមតែ៤៩៥ប៉ុណ្ណោះ។

បច្ចុប្បន្នសម្រាប់អាជីពកីឡាករ Messi គាត់អាចលើកពានរង្វាន់ផ្ទាល់ខ្លួនដល់ទៅ ៤៣មកហើយនិងស្ថិតនៅក្នុងបញ្ជីអតីតកីឡាកររបស់ Barcelona ដែលអាចលើកពានរង្វាន់បានច្រើនជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រជាមួយនឹងកីឡាករ Dani Alves៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top