The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រោយបង្ហាញទំរង់លេងមិនសូវល្អ កាលពីរដូវកាលកន្លង មកនេះគេជឿជាក់ថា ក្លឹប Wolves នឹងអាចមើលឃើញ ការចាកចេញរបស់កីឡាករសំខាន់ៗ មួយចំនួននៅរដូវក្តៅនេះជាមិនខាន ។

កីឡាករដែលត្រូវបាន The Goal អះអាងថា នឹងសម្រេចចិត្តចាកចេញពីក្លឹបនោះមានដូចជាកីឡាករ Adama Traore កីឡាករ Diego Costa និងកីឡាករ Joao Moutinho ជាដើមផងពោលគឺ នៅក្នុងពេលដែលកុងត្រា របស់ពួកគេផុតកំណត់ទៅហើយនោះ។
គួរឲ្យដឹងដែរថា Wolves បានបញ្ចប់រដូវកាលកន្លងទៅនេះ ជាមួយនឹងចំណាត់ថ្នាក់លេខរៀងទី១៣ ក្នុងតារាងជាមួយនឹងពិន្ទុសរុប៤១ពិន្ទុ ប៉ុន្តែកីឡាករ ជាច្រើនកំពុងឈានចូលដល់ចុងបញ្ចប់ នៃកុងត្រាខណៈដែលមានតែ Traore ម្នាក់ប៉ុណ្ណោះស្ថិតនៅក្នុងបញ្ជី ដែលអាចចរចាគ្នាបានដើម្បីកុងត្រាថ្មី៕
ប្រែសម្រួល៖ស៊ុនលី
