កីឡា

កីឡាករ​របស់​ Wolves រូប​នេះ​ផ្លាស់​ទៅ​ក្លឹប ​ទើប​ឡើង​មក​ PL ក្នុង​កុងត្រា​៥ឆ្នាំ​

ខ្សែបម្រើ​ Morgan Gibbs-White បាន​ធ្វើ​ការ​ផ្លាស់​ពី​ក្លឹប​ Wolves ទៅ​កាន់​ក្លឹប​ Nottingham Forest ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​ដែល​ជា​ក្លឹប​ទើប​ឡើង​ពី​ Championship ទៅ​ Prmier League ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣​នេះ​។

Gibbs-White បាន​ចុះ​កុងត្រា​ជា​មួយ​ Nottingham Forest រយៈពេល​៥ឆ្នាំ​ ចាប​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ក្លឹប​ Nottingham Forest បាន​ចំណាយ​សរុប​ជិត​៣០លានដុល្លារ​ ដើម្បី​ទិញ​យក​ Gibbs-White ពី​ Wolves ។

កីឡាករ​ខាង​លើ​នេះ ​មាន​វ័យ​២២ឆ្នាំ​ហើយ​មក​ទល់​នឹង​ពេល​នេះ​ ដោយ​គេ​ជា​កីឡាករ ដែល​បណ្ដុះ​បណ្ដាល​ឲ្យ​ Wolves តាំង​ពី​ក្រុម​ថ្នាល​ រហូត​ដល់​ក្រុម​ឈុត​ធំ​ ៕

Most Popular

To Top