កីឡា

កុងត្រា Casemiro មានអ្វីខ្លះ ក្រៅពីតម្លៃខ្លួន ៦០លានផោន?

ទីបំផុតកីឡាករឆ្នើម ប្រេស៊ីល Casmeiro នឹងត្រូវចាកចេញពី Real Madrid ហើយដើម្បីទៅចូលរួមជាមួយ នឹងក្លឹបបិសាចក្រហម Man UTDក្នុងនាមជាកីឡាករ ដែលមានតម្លៃខ្លួនថ្លៃបំផុតទី៥ ក្នុងប្រវត្តិសាស្ត្រក្លឹបលើសសូម្បី Angel Di Maria ដែលធ្លាប់បានផ្ទេរមក Old Trafford កាលពីឆ្នាំ២០១៤ ។

កុងត្រារបស់ Casmerio មានតម្លៃរហូតទៅដល់៦០លានផោន ជាតម្លៃខ្លួនបូករួមទាំងប្រាក់រង្វាន់ បន្ថែមដល់ទៅ១០លានផោនផងដែរ ហើយគេជឿជាក់ថា កុងត្រាគាត់ នឹងមានរហូតទៅដល់៤ឆ្នាំបូករួម ជាមួយនឹងកុងត្រា បន្តយ៉ាងហោចណាស់១ឆ្នាំទៀត ។

បើទោះបីជាកុងត្រា របស់គាត់មិនកើនឡើងលើសពី២ដង នៃប្រាក់កម្រៃទទួលបាននៅ Real Madrid ក្តីប៉ុន្តែទំហំនេះ បានធ្វើឲ្យគាត់ក្លាយជាកីឡាករ រកប្រាក់កម្រៃ ថ្លៃជាងគេបំផុតទី៥ របស់ក្លឹបនៅពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top