យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាអ្នកគាំទ្ររបស់ក្លឹប River Plate ម្នាក់ដែលបានចូលរួមទស្សនការប្រកួតផ្ទាល់ រវាងក្រុមរបស់ខ្លួនជាមួយនឹងក្រុម Justicia ត្រូវបានបាត់បង់ជីវិតក្រោយជួបឧបទ្ទេវហេតុធ្លាក់ចេញពីកន្លែងទស្សនា។
ការប្រកួតត្រូវបានរំសាយចោលភ្លាមៗ ក្រោយហេតុការណ៍នេះហើយការប្រកាសដោយក្លឹប River បានបញ្ជាក់ថា ពិតជាមានហេតុការណ៍បែបនេះ កើតឡើងពិតមែនហើយអ្នកគាំទ្រដែលបានបាត់បង់ជីវិត នោះត្រូវបានប្រកាសឈ្មោះថា Pablo Marcelo Serrano ដែលមានវ័យប្រមាណជា៥៣ឆ្នាំ។
ក្លឹបក៏បានប្រកាសដែលថា នឹងចូលរួមសំដែងការកាន់ទុក្ខជាមួយនឹងក្រុមគ្រួសារ នៃសពហើយកីឡាដ្ឋានក៏នឹងត្រូវបិទទ្វារយៈពេល២៤ម៉ោងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី