កីឡា

Man UTD នាំមុខ Liverpool ទិញយក Jurrien Timber

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងធ្វើការយ៉ាងមមាញឹក នៅក្រោយចប់រដូវកាលនេះដើម្បីត្រៀមរដូវកាលថ្មី។

ក្នុងនោះ Man UTD កំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែការពារឆ្នើម របស់ក្លឹប Ajax ម្នាក់ដែលមានឈ្មោះថា Jurrien Timber ហើយចាំបាច់ត្រូវទិញកីឡាកររូបនេះឲ្យបាននៅរដូវក្តៅនេះ។

កីឡាករខ្សែការពារវ័យ ២១ឆ្នាំរូបនេះគឺជាគោលដៅរបស់ក្លឹប Man UTD ជាយូរមកហើយប៉ុន្តែក្លឹបនេះបានយកឈ្នះក្លឹបហង្សក្រហម Liverpool​ដែលបានព្យាយាមចរចា ជាមួយនឹងកីឡាករខ្សែការពារតម្លៃ៥០លានផោនរូបនេះដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top