The Football Insider ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាក្លឹបញញួរធំ West Ham នៅមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនិងប្រតិកម្មយ៉ាងណានៅឡើយទេខណៈដែល Arsenal នៅបន្តធ្វើការចរចាដើម្បីកីឡាករម្នាក់នេះនៅឡើយ។
កីឡាករប្រធានក្រុម Declan Rice ត្រូវបានប្រភពដដែលសរសេរថា បានព្រមព្រៀងពាក្យសំដីជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ទៅហើយប៉ុន្តែរវាងក្លឹប និងក្លឹបគឺមិនទាន់បានដំណើរការល្អនៅឡើយ។
Arsenal មិនមានលទ្ធភាពនិងមិនចរចាជាមួយនឹង West Ham ឡើយប្រសិនបើក្លឹបនេះនៅតែបន្តចង់បានតម្លៃខ្លួនកីឡាករ Rice ដល់ទៅ១០០លានផោន ខណៈដែលម្ចាស់ជើង ឯករងនេះហ៊ានចំណាយត្រឹមតែ៨០ទៅ៨៥លាន ផោនប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី