The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ្ Real Madrid នៅពេលនេះកាន់តែកៀកក្នុងការចុះកុងត្រានាំយកកីឡាករខ្សែប្រយុទ្ធ Harry kane ហើយបន្ទាប់ពីបានព្យាយាមអស់ពេលជាច្រើនលើកច្រើនសា។
ប្រភពដដែលបានបញ្ជាក់ទៀតថាបន្ទាប់ពីបានចរចាទិញបាន Jude Bellingham ហើយនោះគេជឿជាក់ថាវានឹងក្លាយទៅជាកត្តានាំឲ្យ Real Madrid មានឱកាសកាន់តែច្រើនក្នុងការទាក់ទាញចិត្តកីឡាករអង់គ្លេស Harry Kane ហើយជាពិសេសខណៈដែលខ្សែប្រយុទ្ធជួរមុខ Benzima ក៏បានសម្រេចចិត្តចាកចេញទៅហើយនោះ។
គេជឿជាក់ថា ភ្នាក់ងារតំណាងភាគីទាំងពីរបានពិភាក្សាគ្នា រួចរាល់ហើយនៅសប្តាហ៍នេះសង្ឃឹមថា នឹងអាចឈានទៅដល់ការសម្រេចចិត្តនិងព្រមព្រៀងគ្នាជារួម ទៅលើតម្លៃខ្លួននិងលក្ខខណ្ឌកីឡាករផងដែលជឿជាក់ថា អាចមានចន្លោះពី១០០ទៅ១១០លានផោន៕ ប្រែសម្រួល៖ស៊ុនលី

