ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ជារដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ក្នុងលិខិតអបអរសាទរថា តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែង នូវសេចក្តីរំភើប រីករាយ និងអបអរសាទរយ៉ាងក្រៃលែង ចំពោះកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលទទួលបានមេដាយមាស ចំនួន ៤គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ១ គ្រឿង ក្នុងការចូលរួមប្រកួតប្រជែង ព្រឹត្តិការណ៍កី SEA GAMES លើកទី៣២ ឆ្នាំ ២០២៣ បានប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅព្រះរាជា ណាចក្រកម្ពុជា ហើយបានបញ្ចប់ ទៅជាមួយនឹងជោគជ័យ យ៉ាងត្រចះត្រចង់ ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ខ្ញុំពិតជាមានមោទកភាពចំពោះលទ្ធផលដែលកីឡាការិនី វរសេនីយ៍ត្រី ប៉ាល់ ឆរស្ម៊ី សម្រេចបានរហូតដល់ទៅ ០៦មេដាយ និងទទួលបានពានរង្វាន់ ជាអត្តពលិកឆ្នើមបំផុតក្នុងព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ កន្លងទៅនេះ ។ ការខិតខំរប ស់កីឡាការិនី ពិតជាបានរួមចំណែកលើកស្ទួយដល់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសបាន បង្ហាញពីសមត្ថភាព របស់កងកម្លាំងនគរបាលជាតិ ដែលបានឆ្លៀតពេលពីការបំពេញភារកិច្ចស្នូល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានយកអស់ កម្លាំងកាយចិត្ត និងការប្តេជ្ញាខ្ពស់ប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានជោគជ័យជូនជាតិមាតុភូមិ ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហា ប្រសើរគ្រប់ប្រការដល់កីឡាការិនី វរសេនីយ៍ត្រី បាល់ ឆរន្ទឺ និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធ ពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



