កីឡា

Barcelona ចង់លក់ Fati តែជាមួយនឹងលក្ខខណ្ឌទិញត្រឡប់វិញ

ទោះបីជាបានក្លាយជាកីឡាករដ៏សំខាន់និងអាចពាក់អាវល្អបំផុត ក្នុងប្រវត្តិសាស្ត្រក្លឹបលេខ១០ក្តីប៉ុន្តែកីឡាករខ្សែប្រយុទ្ធ Ansu Fati ហាក់ដូចជាមិនសូវ ទទួលជោគជ័យសោះក្រោយពេលចុះកុងត្រាថ្មីជាមួយនឹងBarcelona នាពេលកន្លងមកជាមួយនឹងលេខអាវថ្មីនេះ។

The Mundo Deportivo បានសរសេរថាក្លឹបBarcelona នៅរដូវក្តៅនេះនឹងបង្ខំចិត្តលក់កីឡាករអេស្បាញ វ័យក្មេងរូបនេះ ចេញបណ្តោះអាសន្នសិន ដោយសារតែទំរង់លេងមិនល្អហើយនិង មិនអាចបង្ហាញខ្លួនលេងបានទៀងទាត់ឡើយ។

ទោះបីជាយ៉ាងណាក្តី Barcelona ហាក់ដូចជាមិនទាន់អស់ចិត្តជាមួយនឹងកីឡាករនេះឡើយ ដោយសារតែក្លឹបបានដាក់លក្ខខណ្ឌមួយ ជាមួយនឹងក្លឹបថ្មីទាំងឡាយណាដែលយល់ព្រមទិញ Fati ជាមួយនឹងសិទ្ធក្នុងការទិញកីឡាកររូបនេះ ត្រឡប់វិញនៅរដូវកាលបន្តបន្ទាប់ណាមួយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top