កីឡា

Arsenal និង Newcastle ត្រូវត្រៀមយ៉ាងហោចណាស់ជិត 70 លានផោនបើចង់បាន Raphinha

The Sport ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona​បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយហើយថា នឹងលក់កីឡាករខ្សែប្រយុទ្ធម្នាក់របស់ក្លឹបចេញ។

កីឡាករប្រេស៊ីល Rapinha បច្ចុប្បន្នកំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើនមកពីតំបន់អឺរ៉ុប ប៉ុន្តែក្នុងនោះក្លឹបធំ២របស់អង់គ្លេស ដូចជា Arsenal និង Newcastle កំពុងចាប់អារម្មណ៍ខ្លាំងជាមួយនឹងកីឡាកររូបនេះ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថា ក្លឹបទាំងពីរត្រូវត្រៀមខ្លួនជាមួយនឹងតម្លៃចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់មួយ ដើម្បីផ្ទេរកីឡាកររូបនេះចេញពីអេស្បាញ ឬក្នុងតម្លៃខ្លួនប្រមាណជា៦៨លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top