ឡុងដ៌ ៖ កងកម្លាំងបេសកកម្មចម្រុះ ដឹកនាំដោយចក្រភពអង់គ្លេស (JEF) បានយល់ព្រមបរិច្ចាគឧបករណ៍ ការពារដែនអាកាសមានតម្លៃ ៩២ លានផោន (១១៦ លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ អង់គ្លេស ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ។
កញ្ចប់ការពារដែនអាកាស ចុងក្រោយបង្អស់មានអាវុធ និងឧបករណ៍ ដែលបានទិញតាមរយៈមូល និធិអន្តរជាតិ សម្រាប់អ៊ុយក្រែន (IFU) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តីទីរបស់ដាណឺម៉ាកលោក Troels Lund Poulsen បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលថា ការបរិច្ចាគតាមរយៈ IFU អនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយចូលរួមកម្លាំងលើគម្រោងទិញភាគហ៊ុនសំខាន់ៗពីឧស្សាហកម្មការពារជាតិ ដោយជៀសវាង “ភាគហ៊ុនយោធារបស់យើង ត្រូវបានចុចដោយមិនចាំបាច់” ។
IFU ត្រូវបានបង្កើតឡើង បន្ទាប់ពី “សន្និសីទទីក្រុងកូប៉ិនហាក អ៊ុយក្រែន ” នៅក្នុងខែសីហា ឆ្នាំ២០២២ និងបម្រើ ដើម្បីដោះស្រាយការរួម ចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីទទួលបានឧបករណ៍យោធា និងផ្តល់ជំនួយដល់អ៊ុយក្រែន។
គួរបញ្ជាក់ថា JEF គឺជាសម្ព័ន្ធនៃបណ្តាប្រទេសអឺរ៉ុបចំនួន ១០ រួមមានចក្រភពអង់គ្លេស ដាណឺម៉ាក ស៊ុយអែត ន័រវេស ហ្វាំងឡង់ អ៊ីស្លង់ ហូឡង់ អេស្តូនី ឡាតវី និងលីទុយអានី៕
ប្រែសម្រួល ឈូក បូរ៉ា