កីឡា

Hazard ប្រាប់​ពី​មូលហេតុ​ដែល​មិន​ទាន់​ចូល​និវត្តន៍​ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ Real

ខ្សែប្រយុទ្ធ​ Eden Hazard បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​កាល​ពី​ពេលថ្មីៗ​នេះ​ពី​មូលហេតុ​ ដែល​គេ​មិន​ទាន់​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ ក្រោយ​ចែក​ផ្លូវ​ជា​មួយ​ក្លឹប​ Real Madrid​។

Hazard បាន​និយាយ​ថា​៖” ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​នៅ​លេង​ជា​កីឡាករ​អាជីព​បាន​អញ្ចឹង​។ ខ្ញុំ​បាន​សម្រាក​ ២-៣ឆ្នាំហើយ​។ អញ្ចឹង​ខ្ញុំ​នៅ​មាន​កម្លាំង​គ្រប់​គ្រាន់​ “។

កីឡាករ​នេះ​បន្ត​ថា​៖” មក​ទល់​នឹង​ពេល​នេះ​ខ្ញុំ​មិន​សម្រេច​ទៅ​ណា​បន្ទាប់​នោះ​ទេ​ បន្ទាប់​ពី​ឆ្លង​ផុត​៣ឆ្នាំ​ដ៏​លំបាក​កន្លង​មក​ ខ្ញុំ​ចង់​ចំណាយ​ពេល​នៅ​ជា​មួយ​គ្រួសារ​ ដើរ​លេង​ដូច​អ្នកផ្សេងឯ​ទៀត​អញ្ចឹង​ “។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​ បន្ទាប់​ពី​ចប់​នឹង​ Real Madrid កីឡាករ​ Hazard អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ ឬ​ក៏​លីគ​កំពូល​បែលហ្ស៊ិក​៕

Most Popular

To Top