យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបនៅលីគកំពូលអារ៉ាប់ Al Ittihad បានប្រកាសអះអាងហើយថា ក្លឹបបានឈានទៅដល់ការ ចុះកុងត្រាបានកីឡាករ N’Golo Kante នៅក្រោយពេលដែលកុងត្រា របស់គាត់ផុតកំណត់ ជាមួយនឹងក្លឹបតោខៀវ Chelsea។
កីឡាករបារាំងរូបនេះ បានក្លាយទៅជាតារាឆ្នើម របស់ពិភពលោកម្នាក់ទៀត ដែលបានសម្រេចចិត្តផ្ទេរ មកលេងនៅលីគកំពូល អារ៉ាប់បន្ទាប់ពីកីឡាករCR7 និងកីឡាករ Benzemaហើយជឿជាក់ថា គាត់នឹងទទួលយកកុងត្រា ដែលមានរយៈពេល៣ឆ្នាំ ។
គួរឲ្យដឹងដែរថា កន្លងមកកីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់បានព្យាយាមក្នុងការចរចា ជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីបន្តកុងត្រាដែរ ប៉ុន្តែមិនដែលទទួលបាន លទ្ធផលនោះឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
