កីឡា

Riyad Mahrez ទទួលបានសំណើរដល់ទៅ៤៣លានផោនក្នុងមួយឆ្នាំពីក្លឹប Al Ahli

រូបភាពពី AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករឆ្នើម​ Riyad Mahrez ដែលកំពុងលេងឲ្យក្លឹប Man City នៅពេលនេះកំពុងក្លាយទៅជាគោលដៅដ៏ធំមួយទៀតរបស់ក្លឹប Al Ahli ហើយខណៈដែលក្លឹបក៏កំពុងទាក់ទាញកីឡាករឆ្នើមផ្សេងទៀតផងដែរ។

Al Ahli នឹងអាចចំណាយលុយដល់៤៣លានផោនក្នុងមួយឆ្នាំ សម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះ ក្នុងពេលដែលក្លឹបក៏កំពុងព្យាយាមតែចែចង់កីឡាករផ្សេងទៀតដូចជា Roberto Firminiនិង Edouard Mendy ផង។

ទោះបីជាយ៉ាងណាក្តីកីឡាករ Mahrez បច្ចុប្បន្នមានកុងត្រាដែលបន្តនៅជាមួយនឹង Emirates ដល់ឆ្នាំ២០២៥ហើយកុងត្រាដែល Al Ahli បានផ្តល់នោះមានទំហំច្រើនជាងកុងត្រាបច្ចុប្បន្ន នៅ Man City ត្រឹមតែ ៨,៥លានផោនក្នុងមួយឆ្នាំប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top