កីឡា

Spurs ត្រៀមខ្លួនដើម្បីចរចា ជាមួយនឹងកីឡាករ Maddison

រូបភាពពី AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចរចាកុងត្រា ជាមួយនឹងកីឡាករ James Maddison របស់ក្លឹប Leicester Cityប៉ុន្តែទោះបីជាយ់ាងណាក្តីក្លឹបប្រហែលជានឹងមានភាពមិនសូវច្បាស់លាស់ ជាមួយនឹងតម្លៃខ្លួនដែល Leicester City នឹងទាមទារ។

ប្រភពដដែលបានឲ្យដឹងដែរថា Spurs បានត្រៀមកញ្ចប់លុយប្រមាណជា៤០លានផោននិងប្រាក់បន្ថែមមួយចំនួនទៀតដើម្បិចរចា Leicester City សម្រាប់កីឡាករអង់គ្លេស រូបនេះប៉ុន្តែក្នុងនោះមានក្លឹបធំៗ ជាច្រើនទៀតដែលកំពុងបង្ហាញបំណងចង់បាន Maddison ដូចគ្នាដែរ។

កន្លងមកគេធ្លាប់បានលេចឬព័ត៌មានថាក្លឹប Leicester City ដែលនឹងត្រូវធ្លាក់ទៅលេងនៅលីគទី២អង់គ្លេស នៅរដូវកាលក្រោយនោះ នឹងបង្ខំចិត្តលក់កីឡាករខ្សែប្រយុទ្ធ Maddison ជាមិនខានប៉ុន្តែក្នុងតម្លៃខ្លួនយ៉ាងហោចណាស់៦០លានផោន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top