កីឡា

ឥណ្ឌូណេស៊ី និងថៃ នឹងត្រូវដាក់ទណ្ឌកម្ម បន្ថែមទៀត សម្រាប់ជម្លោះការប្រកួត SEA Games នៅកម្ពុជា

ប្រភព ៖ AFP

វៀតណាម ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កំពុងរៀបចំការពិន័យបន្ថែម សម្រាប់ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីជម្លោះដ៏វឹកវរបានប្រែក្លាយការប្រកួតបាល់ទាត់ SEA Games 32 វគ្គផ្តាច់ព្រ័ត្រនៅកម្ពុជា ទៅជារឿង ដ៏អាក្រក់ទៅវិញកាលពីខែមុន ។

គេហទំព័របាល់ទាត់ Ball Thai Stand បាននិយាយថា AFC បានផ្ញើសេចក្តីជូនដំណឹង ទៅសមាគមបាល់ទាត់ថៃ (FAT) អំពីការពិន័យបន្ថែម។ AFC ចាត់ទុកការពិន័យដែល FAT និងសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ចេញមិនគ្រប់គ្រាន់ឡើយ ។

នេះបើយោងតាម Ball Thai Stand ថា សហព័ន្ធបាននិយាយថា ខ្លួនបានមើលវីដេអូ នៃឧបទ្ទវហេតុនេះ ហើយបានឃើញ ការរំលោភបំពាន ជាច្រើន ដែលមិនបានដោះស្រាយ ហើយវានឹងផ្តល់ការពិន័យបន្ថែម ដល់អ្នកពាក់ព័ន្ធ រួមជាមួយនឹងការផាកពិន័យ ជារូបិយវត្ថុដល់ FAT និង PSSI ។

ក្នុងការប្រកួត SEA Games 32 ក្រុមចុងក្រោយនេះ ឥណ្ឌូណេស៊ីបាននាំមុខក្នុងលទ្ធផល ២-១ នៅពេលកីឡាករថៃ Yotsakorn Burapha បានស៊ុតបញ្ចូលទីមុន ការផ្លុំកញ្ចែចុងក្រោយ ។ កីឡាករថៃ និងគ្រូបង្វឹក បន្ទាប់មកបានបង្ករឿង ដល់ឥណ្ឌូណេស៊ី ដែលបង្កជម្លោះនៅលើទីលាន។

នៅពេល កីឡាករ Irfan Jauhari របស់ឥណ្ឌូនេស៊ីស៊ុត ចូលឲ្យឈ្នះក្នុងលទ្ធផល ៣-២ ក្នុងម៉ោងបន្ថែម ក្រុមរបស់លោកបានបង្ករឿង នាំឲ្យថៃមានការ ប្រយុទ្ធកាន់តែខ្លាំង ។ អាជ្ញាកណ្តាលបានផ្តល់កាតក្រហម ចំនួនប្រាំដល់សមាជិកនៃក្រុមទាំង២ ។ ឥណ្ឌូណេស៊ី មានកីឡាករច្រើន ជាងនៅលើទីលាន បានស៊ុតបាល់បញ្ចូលទី២គ្រាប់ទៀត ដើម្បីដណ្តើមបានជ័យជម្នះ ៥-២ និងឈ្នះមេដាយមាស SEA Games ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
បន្ទាប់ពីការប៉ះទង្គិចគ្នា នៅវគ្គផ្តាច់ព្រ័ត្រ FAT បានហាមប្រាមគ្រូបង្វឹក២នាក់ និងមន្ត្រីម្នាក់ពីក្រុមថៃ រយៈពេលមួយឆ្នាំ និងព្យួរកីឡាករពីរនាក់ សម្រាប់រយៈពេល ៦ ខែ។ ទោះយ៉ាងណាក៏ដោយ PSSI បាននិយាយថា ពួកគេនឹងមិនធ្វើដូច្នេះទេ ។

ហេតុអ្វីយើងត្រូវដាក់ទណ្ឌកម្មកីឡាករ? ប្រធាន PSSI លោក Erick Thorir បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សាកាតា កាលពីខែឧសភាថា ពិតណាស់ យើងនឹងធ្វើការកែតម្រូវខ្លះៗ ប៉ុន្តែខ្ញុំគិតថា វាគ្រាន់តែជាទង្វើដោយឯកឯង នៅពេលកីឡាករមានការខឹងសម្បារ ហើយវាអាចអត់ឱនបាន ៕
ដោយ៖លី ភីលីព

Most Popular

To Top