ភ្នំពេញ ៖ លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹក បាននិយាយប្រាប់អនឡាញពីថៃថា កីឡាការិនីចំបាប់ ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ រហូតដល់ ៧ គ្រឿង ពីព្រឹត្តិការណ៍ ការប្រកួតជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៧ ឆ្នាំ និង អាយុក្រោម ២០ ឆ្នាំ “U17-U20” ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ។

លោកគ្រូបានបន្តថា មេដាយទំាង ៧ គ្រឿងរបស់កម្ពុជារួមមានមេដាយមាស ៣គ្រឿង ប្រាក់ ៣គ្រឿងនិងសំរឹទ្ធ ១គ្រឿង។ កីឡាករ ស៊ីម ប្រសើ ប្រកួតលើវិញ្ញាសាទម្ងន់ ៤៥ គីឡូក្រាម ទទួលបានមេដាយប្រាក់ កីឡាការិនី នក់ ស៊ីណាត់ ប្រកួតលើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម ទទួលបានមេដាយប្រាក់ និងកីឡាការិនី ស៊ីម ស៊ីធឺន ប្រកួតលើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម ទទួលបានមេដាយសំរឹទ្ធ ។

ចំណែកអាយុក្រោម២០ឆ្នាំ ៖ កីឡាករ អុល សៅហេង ប្រកួតលើវិញ្ញាសា ចំបាប់សេរីទម្ងន់ ៧៤គីឡូក្រាម ឈ្នះមេដាយមាស កីឡាការិនី ស៊ីម គាថា ប្រកួតលើវិញ្ញាសា ៥០ គីឡូក្រាម ឈ្នះមេដាយមាស កីឡាការិនី សម្បត្តិ វណ្ណៈ ប្រកួតលើវិញ្ញាសា ៥៧គីឡូក្រាម ទទួលបានមេដាយប្រាក់ និងកីឡាការិនី ជឿន ស្រីឡែន ប្រកួតលើវិញ្ញាសា ៦២គីឡូក្រាម ឈ្នះមេដាយមាស សហព័ន្ធកីឡា ចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៩រូប ក្នុងនោះកីឡាការិនី ៤ រូប ទៅចូលរួមការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ U17-U20 នៅព្រះរាជាណាចក្រថៃ ៕
ដោយ៖លី ភីលីព


