យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona កំពុងរំពឹងទុកថា កីឡាករវ័យក្មេងម្នាក់ នឹងអាចត្រូវបានដាក់ចូលក្នុងបញ្ជីកីឡាករ របស់ខ្លួនបន្ថែមទៀតនៅរដូវកាលក្រោយប៉ុន្តែ នៅបន្តរងចាំការសម្រេចចិត្តរបស់គាត់នៅឡើយ។
កីឡាករ Arda Guler ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករវ័យក្មេងឆ្នើម របស់ក្លឹប Fenerbahce និងក៏ដូចជាក្រុមជម្រើសជាតិតួគី ផងបានក្លាយទៅជាគោលដៅដ៏សំខាន់ មួយរបស់ក្លឹប Barcelona ។
កីឡាករវ័យ១៨ឆ្នាំរូបនេះ លេងនៅក្នុងតំបន់ខ្សែបម្រើកណ្តាលហើយមិនត្រឹមតែ Barcelona នោះទេបច្ចុប្បន្នក៏កំពុងជាគោលដៅ របស់ក្លឹបធំៗជាច្រើនទៀតនៅអឺរ៉ុប ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី