កីឡា

ប្រធានសមាគម កីឡាបាល់ទាត់ថៃ លាលែងពីតំណែង ជុំវិញជម្លោះ SEA GAME នៅកម្ពុជា

ប្រភព ៖ AFP

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ របស់ប្រទេសថៃ បានប្រកាសលាលែង ពីតំណែង កាលពីថ្ងៃទី១ ខែកក្កដា បន្ទាប់ពីមានសម្ពាធន យោបាយជុំវិញ ការប៉ះទង្គិចគ្នារវាងក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី អំឡុងពេលប្រកួត វគ្គផ្តាច់ព្រ័ត្រ បាល់ទាត់បុរសក្នុងព្រឹត្តិការណ៍កីឡា SEA GAME 32 នៅកម្ពុជា ។

ឥណ្ឌូណេស៊ីបានយកឈ្នះថៃ ៥-២ នៅម៉ោងបន្ថែមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រខែឧសភា ធ្វើឲ្យកីឡាករ និងគ្រូបង្វឹកទាំងសង្ខាងប៉ះទង្គិចគ្នា ២ ដងដោយមានកាតក្រហម ៤ ។

សមាគមកីឡាបាល់ទាត់ថៃ ក្រោយមកបានសុំទោស និងបានចេញបម្រាមរយៈពេលវែងដល់កីឡាករ ២ នាក់ មន្ត្រី ២ នាក់ និងគ្រូបង្វឹកម្នាក់។ ចំណែកប្រធាន សមាគមបាល់ទាត់លោក Somyot Poompanmoung បាននិយាយថា ឧបនាយករដ្ឋមន្ត្រីថៃ Prawit Wongsuwon ជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិករបស់ប្រទេសនេះ បានបញ្ជាឲ្យលោកចុះចេញពីតំណែង ជាប្រធានក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃសុក្រ ។

លោក Somyot បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញថា ក្នុងនាមជាប្រធានសមាគមបាល់ទាត់ នៃប្រទេសថៃ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមបញ្ជា របស់ឧត្តមសេនីយ៍ Prawit ដោយបន្ថែមថា លោកនឹងជូនដំណឹង ដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធបាល់ទាត់អាស៊ី (AFC) និង ស្ថាប័នគ្រប់គ្រងអន្តរជាតិ FIFA ។

កីឡាបាល់ទាត់បុរសនៅ SEA GAME ២ឆ្នាំគឺប្រកួតមួយដងរបស់ក្រុមអាយុក្រោម២៣ឆ្នាំ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវបានចាត់ទុកថា ជាឱកាសសម្រាប់ប្រទេសឥណ្ឌូណេស៊ី ក្នុងការស្តារមោទនភាព មួយចំនួនដល់កីឡាបាល់ទាត់របស់ខ្លួន បន្ទាប់ពីមានគ្រោះមហន្តរាយនៅកីឡដ្ឋាន និងការបាត់បង់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម២០ឆ្នាំ។

ប៉ុន្តែការប្រកួតនេះនឹងត្រូវបានចងចាំសម្រាប់ឈុតឆាក ដ៏ច្របូកច្របល់បានចាប់ផ្តើមនៅនាទីទី ៩៧ នៅពេលដែលក្រុមថៃ ដែលចាញ់ ២-០ ស៊ុតបញ្ចូលទី ដើម្បីធ្វើឲ្យវា ២-២ និងបង្ខំម៉ោងបន្ថែម ។ មន្ត្រីថៃ រត់ទៅកៅអីឥណ្ឌូណេស៊ី បង្កឲ្យមានការប៉ះទង្គិចគ្នាជាលើកដំបូង ហើយមានបញ្ហាកាន់តែខ្លាំង នៅពេលឥណ្ឌូនេស៊ីបាននាំមុខវិញ នៅម៉ោងបន្ថែម ៕

Most Popular

To Top