កីឡា

ថ្នាក់ដឹកនាំសហព័ន្ធ​ ខ្មែរកីឡាហែលទឹក មានមោទកភាព បន្ទាប់នាង សូរិទ្ធិយ៉ា ក្លាយជាមន្រ្តីបច្ចេកទេស កាត់ក្តីការប្រកួតជើងឯក យុវជនពិភពលោក

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

ភ្នំពេញ ៖ សព្វថ្ងៃនេះ ប្រភេទកីឡាហែលទឹក មានការរីកចម្រើនខ្លាំងបំផុត លើសពីការរំពឹងទុក របស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការដឹកនាំលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក អនុប្រធានសហព័ន្ធ និងសមាជិកប្រតិបត្តិទំាងអស់ បានចំណាយទំាងកម្លាំងកាយចិត្ត និងថវិកាក្នុងការជួយ អភិឌ្ឍនកីឡាមួយនេះ។

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ឲ្យដឹងថា នាពេលកន្លងទៅក្រុម កីឡាករ-កីឡាការិនី ហែលទឹកជម្រើសជាតិ របស់កម្ពុជា យើងបានបំបែក កំណត់ត្រា ប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដោយទទួល បានមេដាយមាស ចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ៤ គ្រឿង ក្នុងនាមម្ចាស់ផ្ទះការប្រកួត ។

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

ជ័យជម្ននះដ៏ត្រចះត្រចង់មួយនេះ មិនមែនជាមោទកភាព សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក និងក្រសួងសាធារណការ និង ដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទកភាពជាតិ ក្នុងវិស័យកីឡាហែលទឹកមួយនេះ ក្រោមការដឹកនាំលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក។

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

លោកអគ្គបានបន្តថា នាពេលថ្មីៗនេះសហព័ន្ធខ្មែរ កីឡាហែលទឹកមានមោទកភាព ចំពោះលោក នាង សូរិទ្ធិយ៉ា មន្រ្តីបច្ចេកទេស របស់សហព័ន្ធខ្មែរ កីឡាហែលទឹក ត្រូវបានអញ្ជើញអោយទៅចូលរួមជាមន្រ្តីបច្ចេកទេសអន្តរជាតិ (តំណាងទ្វីបអាស៊ី) ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯក យុវជនពិភពលោក ឆ្នាំ២០២៣ (World Aquatics Junior Swimming Championships 2023) នៅទីក្រុង ISR, Israel, Netanya នឹងប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី៤ ដល់៩ ខែកញ្ញា ឆ្នាំ២០២៣ ។

រូបភាពសហព័ន្ធខ្មែរកីឡាហែលទឹក

លោកបានបន្ថែមទៀតថា ហើយនេះក៏ជាលើកទី១ហើយ ដែលសហព័ន្ធខ្មែរ កីឡាហែលទឹក មានមន្រ្តីបច្ចេកទេស អន្តរជាតិ ចូលរួមដឹកនាំកាត់សេចក្តី ក្នុងការប្រកួតកីឡាហែលទឹក ដ៏ធំមួយនេះ ក្នុងនាមរូបលោកផ្ទាល់ និងលោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អនុប្រធានសហព័ន្ធ និងសមាជិកប្រតិបត្តិទំាងអស់ ពិតជាមានមោទកភាព ដែលសហព័ន្ធ មានការវិភិឌ្ឍ ខ្លួនបានយ៉ាងឆាប់រហ័សបែបនេះ ធ្វើឲ្យសហព័ន្ធហែលទឹកអន្តរជាតិ មានការទុកចិត្ត ផ្តល់សិទ្ធិ សម្រាប់មន្រ្តីបច្ចេកទេសធ្វើជាអាជ្ញាកណ្តាល កម្រិតពិភពលោក ក្រោយបញ្ចប់ SEA GAMES មន្រ្តីបច្ចេកទេស របស់យើងមានការល្អ ប្រសើរច្រើនថែមទៀត៕
ដោយ៖លី ភីលីព

Most Popular

To Top