កីឡា

លោកស្រី ស៊ុំ សុខា បន្តជាប្រធានសហព័ន្ធកីឡាបាល់ឳបកម្ពុជាឆ្នាំ២០២២-ឆ្នាំ២០២៦ ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញ

ភ្នំពេញ ៖ លោកស្រី ស៊ុំ សុខា ក្លាយជាសហព័ន្ធកីឡាបាល់ឳបកម្ពុជា ឆ្នាំ២០២២-ឆ្នាំ២០២៦ បន្ទាប់ពីក្លិបបាល់បាល់ឳបទំាង១៨ រូបក្នុងចំណោម ១៩ បានបោះឆ្នោតឲ្យលោកស្រីជាអ្នកដឹកនាំបន្តទៀតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកម្មពិធីមហាសន្និបាតវិសាមញ្ញក្នុងអាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៃស្តាតចាស់។

ក្នុងឳកាសមហាសន្និបាតវិសាមញ្ញអាណត្តិទី៤ដដែល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ស៊ុំ សុខា ជាសហព័ន្ធកីឡាបាល់ឳបកម្ពុជាឆ្នាំ២០២២-ឆ្នាំ២០២៦ លោក ទុយ វិច្ឆិកា តំណាងឲ្យនាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់អាណត្តិថ្មីទី៤ ឆ្នាំ២០២២-ឆ្នាំ២០២៦ មានសមាជិកប្រតិបត្តិ ១៥ រូបរួមមាន៖លោកស្រី ស៊ុំ សុខា ជាប្រធានថ្មី លោក ម៉ៅ ម៉ុន លោក ទេព សុមនា អនុប្រធាន លោក នួន ឡេង អគ្គលេខាធិការ លោក បាន ផល្លី លោក មុំ សំរេច លោក វណ្ណៈ វិរៈ អគ្គលេខាធិការរង លោក រិទ្ធិ៍ បូរ៉ាឌី អគ្គហិរញ្ញិក លោក វង្ស សុខានិល អគ្គហិរញ្ញិករង និងលោក ចៅ ថារី លោក នួន ម៉េង លោក ជុន សុខភាន់ លោក ហ៊ុន ហ៊ាន លោក សម្បត្តិ និងលោក ណន វណ្ណារ៉ា សមាជិក។

លោកស្រី ស៊ុំ សុខា ជាប្រធានថ្មី បានមានប្រសាសន៍ថា កីឡាបាល់ឳបជាប្រភេទកីឡា ជាក្រុមយើងត្រូវការវិន័យ និងសាមគ្គីភាពជាធ្នុងមួយ ដ៏រឹងមាំក្នុងក្រុម ទើបធ្វើឲ្យយើង ទទួលជោគជ័យរាល់ការ ប្រកួតនានាទំាងជាតិ និងអន្តរជាតិ ។

សព្វថ្ងៃនេះសហព័ន្ធ នឹងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ និងការប្រកួតកមិ្រតអន្តរជាតិ នានាពេលខាងមុខនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top