កីឡា

ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជាត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោក កាហ្សាកស្ថាននាខែសីហា

ភ្នំពេញ ៖ ក្រុមកីឡាករកីឡាតេក្វាន់ដូ ITFកម្ពុជាធ្វើការហ្វឹកហាត់ យ៉ាងសកម្មជារៀងរាល់ថ្ងៃដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកពិភពលោកលើកទី២២ “22nd ITF TaekWon Do World Championships” នៅទីក្រុង Astana ប្រទេសកាហ្សាកស្ថានដែលប្រព្រឹត្តិទីចាប់ ថ្ងៃទី១៨ដល់ថ្ងែទី២៦ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

លោក បួនហេង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាត្រៀមបញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី ១៣ នាក់ របស់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF កម្រិតពិភពលោក ២០២៣ លើកទី២២ ដែលចំណងជើង “22nd ITF TaekWon Do World Championships” ប្រទេសកាហ្សាកស្ថាន។

សព្វថ្ងៃនេះសហព័ន្ធកំពុងសំឡឹងមើលកីឡាករឆ្នើម និងលេចធ្លោយជាងគេក្នុងចំណោមកីឡាករស្ថិតក្រុមជម្រើសជាតិទំាងអស់របស់តេក្វាន់ដូ ITF ដើម្បីជ្រើសរើសទៅចូលរួមការប្រកួត ហើយលោកព្យាយាមធ្វើឲ្យបានល្អដូចការប្រកួតចូលរួមលើកមុនៗ ដើម្បីរក្សាកម្រិតមេដាយដែលយើង ធ្លាប់ឈ្នះការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ ។

លោកអគ្គបានបន្តថា ការប្រកួតលើកនេះថ្នាក់ដឹកនាំសហព័ន្ធនឹងបញ្ជូនកីឡាករ ដោយសារចង់ធ្វើតេស្តិ៍ សម្រាប់ការប្រកួតកម្រិតខ្លាំងទំាងសមត្ថភាព បច្ចេកទេស និងខ្លាំងក្នុងការត្រៀមដណ្តើមមេដាយ ដោយសារការប្រកួតមានប្រទេសចូលរួមជាង ៨០ ប្រទេស៕ ដោយ៖លី ភីលីព

Most Popular

To Top