គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Erik Ten Hag ត្រូវបាន The Goal ជឿជាក់ហើយថា នឹងត្រូវលក់ចេញកីឡាករ យ៉ាងហោចណាស់១២នាក់ នៅរដូវក្តៅនេះ ។
កីឡាករទាំងនោះ ដែលមានរួមទាំង Sancho និងខ្សែការពារ Maguireផង ខណៈដែលកីឡាករផ្សេងទៀត មានដូចជា Fred និង McTimonay ផងដែរហើយយ៉ាងយូរបំផុត ២សប្តាហ៍នេះការងារនេះ នឹង សម្រេចបានតាមផែនការ ។
ទោះបីជាយ៉ាងណាក្តី ក្លឹបប្រហែលជានឹងអាចលំបាក លក់ជាងគេ គឺកីឡាករ Harry Maguire ដែលក្លឹបទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ ដល់ទៅ៥០លានផោន ខណៈដែលប្រាក់កម្រៃ របស់គាត់ទើបតែ បានតម្លើងនាពេលថ្មីៗនេះ ៕
ប្រែសម្រួល៖ស៊ុនលី